គណៈកម្មាធិការគ្រប់គ្រងជាតិមីយ៉ាន់ម៉ាអះអាងថា នឹងរៀបចំធ្វើការបោះឆ្នោតសកលជាថ្មីឡើងវិញក្នុងរយៈពេល២ឆ្នាំខាងមុខ

CRI, April 12, 2021
Size:

ថ្ងៃទី៩ ខែមេសា លោក Zaw Min Htun អ្នកនាំពាក្យគណៈកម្មាធិាករគ្រប់គ្រងជាតិមីយ៉ាន់ម៉ារនិងជាអនុរដ្ឋមន្ត្រីក្រសួងឃោសនាការមីយ៉ាន់ម៉ារបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយដែលរៀបចំធ្វើនៅក្រុងណៃពិដោថា សង្គមមីយ៉ាន់ម៉ារកំពុងស្តារភាពប្រក្រតីឡើងវិញជាសន្សឺមៗ ក្រសួងស្ថាប័នជាតិនានានិងធនាគារទាំងអស់នឹងចាប់ដំណើរការឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ហើយមីយ៉ាន់ម៉ារនឹងរៀបចំធ្វើការបោះឆ្នោតសកលជាថ្មីឡើងវិញក្នុងរយៈពេល២ឆ្នាំខាងមុខ។ នេះជាលើកដំបូងដែលគណៈកម្មាធិការគ្រប់គ្រងជាតិបានលើកឡើងតារាងពេលវេលាអំពីរៀបចំដំណើរការប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីចូលកាន់កាប់អំណាចជាតិមក។

នៅក្នុងសន្និសីទសារព័ត៌មាន លោក Zaw Min Htun បានថ្លែងថា តាមរដ្ឋធម្មនុញ្ញឆ្នាំ២០០៨ មីយ៉ាន់ម៉ារបានប្រកាសដាក់ប្រទេសឡាំងមូលក្នុងភាពអាសន្ន រយៈពេល១ឆ្នាំ។តាមការកំណត់នៃរដ្ឋធម្មនុញ្ញ ភាពអាសន្នបន្ទាប់ពីមួយឆ្នាំក្រោយអាចពន្យាពេល២ដង មួយដងគឺ៦ខែ។លោកបន្តថា យើងចាំបាច់ត្រូវសម្រេចការបោះឆ្នោតមួយលើកប្រកបដោយសេរីភាពនិងយុត្តិធម៌ក្នុងរយៈពេល២ឆ្នាំ ហើយយើងនឹងធានាឱ្យសម្រេចគោលដៅនេះ៕