លោកNguyễn Xuân Phúcជាប់ឆ្នោតជាប្រធានរដ្ឋថ្មីរបស់វៀតណាម

CRI, April 6, 2021
Size:

ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ តាមម៉ោងក្នុងតំបន់ លោកNguyễn Xuân Phúcធ្វើសច្ចាប្រណិធានឡើងកាន់មុខតំណែងជាប្រធានរដ្ឋរបស់វៀតណាម។តាមដំណឹងថ្មីបំផុតនៃសភាវៀតណាមនាថ្ងៃទី៥ ខែមីនា លោកNguyễn Xuân Phúcបានជាប់ឆ្នោតជាប្រធានរដ្ឋអាណត្តិថ្មីរបស់វៀតណាម។

លោកNguyễn Xuân Phúcកើតនៅខេត្តQuangNamភាគកណ្តាលប្រទេសវៀតណាម ហើយចូលរួមបក្សកុម្មុយនិស្តវៀតណាមនាថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៨២។លោកត្រូវបានតែងតាំងជាសមាជិកនៃការិយាល័យនយោបាយទី១១ និងទី១២នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម។ពីឆ្នាំ២០១១ដល់ឆ្នាំ២០១៦ លោកបានកាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រីវៀតណាម។ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦លោកNguyễn Xuân Phúcបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីវៀតណាម៕