ក្រសួងការបទេសចិនរំពឹងទុកចំពោះការរួមសហការគ្នាតាមរយៈកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដើម្បីបង្កើតបរិយាកាសក្នុងតំបន់ប្រកបដោយសន្តិភាព ស្ថិរភាពនិងវិបុលភាព

CRI, April 6, 2021
Size:

ឆ្នាំ២០២១នេះជាខួបទី  នៃការចាប់ដំណើរការនូវកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ  ជុំវិញករណីនេះ លោកស្រីHuaChunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ២៣ ខែមីនាថា ប្រទេសចិនជាអ្នកជិតខាងនៃប្រទេសទាំង  តាមបណ្តោយទន្លេមេគង្គ ចិនរំពឹងទុកអាចរួមសហការគ្នាតាមរយៈកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ   ដើម្បីជួយពន្លឿនការអភិវឌ្ឍនៃប្រទេសទាំង ៥នេះ ក្នុងន័យរួមគ្នាបង្កើតបរិយាកាសតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព 

លោកស្រីHuaChunying បានថ្លែងថា កិច្ចសហប្រតិបត្តិការទន្លឡានឆាង-មេគង្គជាយន្តការសហប្រតិបត្តិការអនុតំបន់បែបថ្មីដែលប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាមបានរួមគ្នាពិភាក្សា  កសាងនិងចែករំលែក  ហើយទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័សនិងលទ្ធផលជាផ្លែផ្កាបន្ទាប់ពីចាប់ដំណើរការយន្តការនេះកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៦ ពោលគឺបានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសទាំង  តាមបណ្តោយទន្លេ ក៏ដូចជាបាននាំមកនូវផលប្រយោជន៍ពិតប្រាកដដល់ប្រជាជននៃប្រទេសពាក់ព័ន្ធផងដែរ