កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គរយៈពេល ៥ ឆ្នាំទទួលបានលទ្ធផលជាផ្លែផ្កា បើកទំព័រថ្មីនៃការរាប់អានគ្នាពីមួយជំនាន់ទៅមួយជំនាន់ ៖ អត្ថបទអំពីប្រទេសកម្ពុជាក្នុងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

lmcchina.org, April 6, 2021
Size:

នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៦ កិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការទន្លេឡាឆាង-មេគង្គលើកទី បានប្រារឰនៅក្រុងសានយ៉ានៃខេត្តហៃណានដោយជោគជ័យ ក្នុងរយៈពេល ឆ្នាំកន្លងទៅនោះ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានឆ្លងកាត់ដំណាក់កាលពូនជ្រំ និងដំណាក់កាលលូតលាស់រហ័ស ហើយបានឈានចូលទៅក្នុងដំណាក់កាលរីកចម្រើនគ្រប់ជ្រុងជ្រោយ ដែលបានចាក់បញ្ចូលនូវ“កម្លាំងចលករដ៏រស់រវើក”ក្នុងការធ្វើសាកលភាវូបនីកម្មសេដ្ឋកិច្ច ដែលកាន់តែបើកទូលាយ មានបរិយាបន្ន ផ្តល់ការអនុគ្រោះទូទៅ រក្សាតុល្យភាព និងឈ្នះ-ឈ្នះ ។ ប្រទេសចិន និងកម្ពុជាបានធ្វើដំណើរនាំមុខគេក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌឡានឆាង-មេគង្គ ដោយមានគម្រោងសហប្រតិបត្តិការចំនួន ៥៥ បានទទួលការអនុញ្ញាត ដែលមានទុនវិនិយោគសរុបជាង ២០ លានដុល្លារអាមេរិក ។ នេះបានសបញ្ជាក់ឱ្យឃើញពីការចូលរួមយ៉ាងសកម្មរបស់ភាគីកម្ពុជាក្នុងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ។ ក្នុងឱកាសខួបលើកទី ៥ នៃការបង្កើតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ យើងបានជ្រើសរើសរូបភាពដែលមានលក្ខណៈតំណាងចំនួន ២៦ ដើម្បីធ្វើបទបង្ហាញអំពីលទ្ធផលជាផ្លែផ្កានៃការធ្វើកិច្ចសហប្រតិបត្តិការចិន-កម្ពុជាក្រោមក្របខ័ណ្ឌឡានឆាង-មេគង្គ

-ផ្តល់ការណែនាំដោយអ្នកដឹកនាំ

 

ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៥ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសឡានឆាង-មេគង្គលើកទី ១ ប្រារឰនៅក្រុងជីងហុងនៃខេត្តយូណាន

  

ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៦ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ១ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ប្រារឰនៅក្រុងសានយ៉ាខេត្តហៃណាន

 

ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៦ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសឡានឆាង-មេគង្គលើកទី ២ ប្រារឰនៅក្រុងសៀមរាបនៃប្រទេសកម្ពុជា

 

ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៧ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសឡានឆាង-មេគង្គលើកទី ៣ ប្រារឰនៅក្រុងតាលីនៃខេត្តយូណាន

 

ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៨ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ២ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ប្រារឰនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា

  

ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៨ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសឡានឆាង-មេគង្គលើកទី ៤ ប្រារឰនៅលួងប្រាបងនៃប្រទេសឡាវ

 

ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសឡានឆាង-មេគង្គលើកទី ៥ ប្រារឰនៅក្រុងវៀងចន្ទន៍នៃប្រទេសឡាវ

 

ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសឡានឆាង-មេគង្គលើកទី ៥ ប្រារឰនៅក្រុងវៀងចន្ទន៍នៃប្រទេសឡាវ

  

ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី ៣ នៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ប្រារឰឡើងតាមប្រព័ន្ធវីដេអូ


1   2   3   >