កម្មវិធី“សប្តាហ៍ឡានឆាង-មេគង្គ” និង“ទិវាអន្តរជាតិ”រៀបចំជាផ្លូវការ

lmcchina.org, April 6, 2021
Size:

 នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ កម្មវិធី“សប្តាហ៍ឡានឆាង-មេគង្គ” និង“ទិវាអន្តរជាតិនៃសាកលវិទ្យាល័យជនជាតិខេត្តយូណាន”បានរៀបចំឡើង ក្រោមប្រធានបទ“យុវវ័យឡានឆាង-មេគង្គ ឈានដំណើរទៅរួមគ្នា” ។

កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនការផ្លាស់ប្តូររវាងយុវជននៃប្រទេសឡានឆាង-មេគង្គ ជំរុញការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ។ សកម្មភាពច្រើនដូចជាយុវវ័យឡានឆាង-មេគង្គ សុបិនឡានឆាង-មេគង្គ ម្ហូបអាហារឡានឆាង-មេគង្គ ពាក្យសំដីឡានឆាង-មេគង្គ វប្បធម៌ឡានឆាង-មេគង្គ និងការរៀនសូត្រឡានឆាង-មេគង្គជាដើម

ប៉ុន្មានឆ្នាំនេះ សាកលវិទ្យាល័យជនជាតិខេត្តយូណានបានខិតខំជំរុញឱ្យកាន់តែស៊ីជម្រៅនូវការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំក្នុងតំបន់ឡានឆាង-មេគង្គ ។ តាមរយៈការបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ឡានឆាង-មេគង្គ សាកលវិទ្យាល័យជនជាតិខេត្តយូណានបានបង្កើតមូលដ្ឋានអប់រំចំនួន ២ នៅប្រទេសមីយ៉ាន់ម៉ា និងឡាវ ។ ក្នុងឱកាសនេះ សាកលវិទ្យាល័យជនជាតិខេត្តយូណាន សាកលវិទ្យាល័យធនធានមនុស្សកម្ពុជា និងក្រុមហ៊ុនប្រឹក្សាយោបល់គម្រោងសាងសង់លើដីគោក និងសមុទ្រចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងត្រីភាគីស្តីពីការរួមគ្នាបង្កើតមូលដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈ(មូលដ្ឋាននៅសាកលវិទ្យាល័យធនធានមនុស្សកម្ពុជា) សាកលវិទ្យាល័យជនជាតិខេត្តយូណាន និងសាកលវិទ្យាល័យធនធានមនុស្សកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យអប់រំថ្នាក់ឧត្តមសិក្សា ព្រមទាំងរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សឱ្យបានកាន់តែច្រើន

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ឯកឧត្តម CHEA SE អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា លោក អៀម ពុឌ្ឍវិរោ អគ្គកុងស៊ុលប្រទេសកម្ពុជាប្រចាំក្រុងគុនមីង លោកស្រី ម៉ានីរ៉ា សុងប៉ាងទី អគ្គកុងស៊ុលប្រទេសឡាវប្រចាំក្រុងគុនមីង លោក អ៊ូតានអាងជា អគ្គកុងស៊ុលប្រទេសមីយ៉ាន់ម៉ាប្រចាំក្រុងគុនមីង និងលោក ម៉ឺង កុង អគ្គកុងស៊ុលប្រទេសថៃប្រចាំក្រុងគុនមីង បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ។ លោកស្រី នី ហួហ្វាង អនុប្រធានសមាគមផ្លាស់ប្តូរអប់រំអន្តរជាតិចិន និងជាប្រធានសមាគមផ្លាស់ប្តូរអប់រំអន្តរជាតិខេត្តយូណាន បានអញ្ជើញចូលរួមកម្មវីធីនេះ