ការប្រកួតភាសា“សប្តាហ៍ឡានឆាង-មេគង្គ”បិទបញ្ចប់ដោយជោគជ័យ

lmcchina.org, April 6, 2021
Size:

  ក្នុងឱកាសខួបលើកទី ៥ នៃការបង្កើតយន្តការស្តីពីកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ ការប្រកួតផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតភាសា“សប្តាហ៍ឡានឆាង-មេគង្គ”នៃសាកលវិទ្យាល័យជនជាតិខេត្តយូណានលើកទី ២ បានប្រារឰឡើងជាផ្លូវការ ក្រោមប្រធានបទ“ឡានឆាង-មេគង្គក្នុងដួងចិត្តខ្ញុំ” ។ ការប្រកួតនេះចែកជា ៦ ផ្នែក គឺការប្រកួតភាសាចិន ភាសាថៃ ភាសាឡាវ ភាសាភូមា ភាសាវៀតណាម និងភាសាខ្មែរ ដែលមានការចូលរួមពីគ្រូបង្រៀន និងនិស្សិតដែលរៀនមុខវិជ្ជាភាសាបរទេស

  រសៀលថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ការប្រកួតភាសាថៃ ភាសាឡាវ ភាសាភូមា ភាសាវៀតណាម និងភាសាខ្មែរ ត្រូវបានរៀបចំជាដំបូង ។ បេក្ខជនបេក្ខនារីបានធ្វើបទបង្ហាញអំពី“ឡានឆាង-មេគង្គ”ក្នុងក្រអៅបេះដូងរបស់ខ្លួន ដោយអាស្រ័យលើប្រធានបទនៃការប្រកួត និងបានបញ្ចេញមនោសញ្ចេតនាពិតប្រាកដរបស់ខ្លួន ។ នៅពេលប្រកួត បេក្ខជនបេក្ខនារីបានខិតខំបង្ហាញកម្លាំងទាក់ទាញរបស់ខ្លួន ដែលបានទទួលការទះដៃកោតសរសើរពីអ្នកទស្សនាគ្រប់ៗគ្នា

  ម៉ោង ៥ កន្លះ ល្ងាចដដែលនោះ ការប្រកួតភាសាចិនបានចាប់ផ្តើមជាផ្លូវការ ។ បេក្ខជនបេក្ខនារីខ្លះស្លៀកពាក់សម្លៀកបំពាក់ហាន ហើយក៏មានអ្នកខ្លះស្លៀកពាក់សម្លៀកបំពាក់ជនជាតិភាគតិចដែរ ។ នៅលើកញ្ចក់ទូរទស្សន៍ធំក្រោយឆាកសម្តែង បានបង្ហាញពីរូបភាពនៃទន្លេឡានឆាង-មេគង្គដ៏ស្អាតអស្ចារ្យ ទិដ្ឋភាពនៃការរស់នៅរបស់ប្រជាជនក្នុងតំបន់ទន្លេឡានឆាង-មេគង្គ ទេសភាពធម្មជាតិដ៏ស្រស់ស្អាត គួបផ្សំនឹងភ្លេងដ៏ពីរោះរណ្តំ និងការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ទេសភាពដែលប្រកបដោយសុខសន្តិភាព និងសុភមង្គលតាមទន្លេឡានឆាង-មេគង្គក្រោមក្របខ័ណ្ឌសហប្រតិបត្តិការឡានឆាង-មេគង្គនោះ ត្រូវបានបង្ហាញជូនអ្នកទស្សនា

កម្មវិធីនេះត្រូវបានរៀបចំក្រោមបរិការណ៍នៃការធ្វើកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ។ ទស្សនទាន“ផឹកទឹកទន្លេតែមួយ តភ្ជាប់ជោគវានា”បានជ្រៀតចូលក្នុងក្រអៅបេះដូងរបស់ប្រជាជននៃបណ្តាប្រទេសនានា ដែលមានសារៈសំខាន់យ៉ាងក្រៃលែងក្នុងការបង្កើនការផ្លាស់ប្តូរ និងពង្រឹងចំណងមិត្តភាពរវាងយុវជននៃបណ្តាប្រទេសនានា ព្រមទាំងអាចជួយបង្កើនការយល់ដឹងរបស់សិស្សនិស្សិតអំពីយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គ