ផ្លែចេកជួយបង្កើនចំណូលរបស់ប្រជាជននៃប្រទេសទន្លេឡានឆាង-មេគង្គ

lmcchina.org, April 6, 2021
Size:

 ប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្ទឹមនឹងការស្ថាបនា“ខ្សែក្រវាត់មួយ និងផ្លូវមួយ” មានសហគ្រាសដាំចេកចិនកាន់តែច្រើនចាប់ផ្តើមគិតគូរពិចារណាអំពីការធ្វើវិនិយោគដាំដើមចេកនៅប្រទេសជិតខាង ដែលបានធ្វើឱ្យការដាំដើមចេកទទួលការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប្រទេសអាស៊ាន ជាពិសេសនៅប្រទេសទន្លេមេគង្គ ។ ប្រទេសចិនបាននាំចូលផ្លែចេកដ៏ច្រើនពីប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជាជាដើម ហើយបានធ្វើឱ្យការដាំចេកដើរតួនាទីកាន់តែសំខាន់នៅប្រទេសទន្លេមេគង្គ

  ក្រោមការគាំទ្រពីមូលនិធិពិសេសអំពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ស្ថានីយពិសោធន៍ក្រុងហៃខូវនៃបណ្ឌិត្យសភាកសិកម្មតំបន់ត្រូពិកចិនបានបង្កើតក្រុមអ្នកបច្ចេកទេសមួយ ដែលមានជំនាញក្នុងការដាំចេក ដើម្បីជួយឱ្យឧស្សាហកម្មដាំដុះ និងកែច្នៃផ្លែចេករបស់ចិន“ដើរចេញទៅក្រៅ”

  នៅឆ្នាំ ២០១៩ និស្សិតខ្មែរឈ្មោះ ឡីមួ ដែលមកពីសាលាជាតិកសិកម្មព្រែកលៀបប្រទេសកម្ពុជា បានទៅសិក្សារៀនសូត្រនៅក្រុងហៃខូវរយៈពេល ២ សប្តាហ៍ជាមួយគ្រូបង្រៀន ហើយបានចូលរួមវគ្គបណ្តុះបណ្តាលនៅប្រទេសកម្ពុជាដែលរៀបចំដោយស្ថានីយពិសោធន៍ក្រុងហៃខូវនៅឆ្នាំ ២០២០ ។ គាត់បានប្រាប់អ្នកកាសែតថា ខ្ញុំចាប់អារម្មណ៍ខ្លាំងចំពោះការដាំចេក ពិសេសគឺបច្ចេកទេសដាំចេកថ្មីៗ ពីព្រោះខ្ញុំអាចយកបច្ចេកទេសទាំងនោះទៅប្រើប្រាស់ក្នុងការដាំផ្លែឈើផ្សេងៗទៀតនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការដាំដុះផ្លែឈើរបស់ប្រទេសកម្ពុជា

  ក្រុមហ៊ុនអេកូ-កសិកម្មដីបៃតង ទីងយីង ខេត្តហៃណាន និងក្រុមការងារគម្រោងវិនិយោគបានរួមគ្នាបង្កើតកសិដ្ឋានដាំចេកស្តង់ដារមួយ ដែលមានទំហំជិត ៧ ហិកតា ។ កសិដ្ឋាននេះអាចផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ចំការចេក ២០០ ហិកតា និងបានផ្តល់ឱកាសការងារដល់កសិករខ្មែរជាង ២៥០ នាក់ ។

  កសិករខ្មែរឈ្មោះ ហេង សុខរ៉ា ធ្វើការនៅក្រុងមហ៊ុននេះ គាត់ឧស្សាហ៍ធ្វើការហើយបានឡើងឋានៈពីកសិករសាមញ្ញម្នាក់ទៅជាអ្នកម៉ៅការរួម ។ ប្រពន្ធគាត់ធ្វើការនៅអាហារដ្ឋាន ចំណែកកូនស្រីក៏ធ្វើការខ្ចប់ផ្លែចេកនៅរោចចក្រដែរ ។ គាត់អាចបានចំណូល ៧- រយដុល្លារក្នុងមួយខែ ហើយបានទិញដីនៅជិតកសិដ្ឋាននេះ ដើម្បីសាងសង់ផ្ទះរបស់ខ្លួនឯង ។ នេះជារឿងមួយដែលធ្វើឱ្យគាត់ពេញចិត្តណាស់

  ក្រុមហ៊ុនអេកូ-កសិកម្មដីបៃតង ទីងយីង ខេត្តហៃណាន មិនដែលភ្លេចការគាំទ្រពីអ្នកស្រុកក្នុងតំបន់នោះទេ ហើយបានខិតខំយ៉ាងសកម្មដើម្បីចូលរួមការអភិវឌ្ឍបុព្វហេតុសប្បុរសធម៌ ដោយបានផ្តល់ជំនួយឧបត្ថម្ថជាសាច់ប្រាក់ចំនួន ២៥, ម៉ឺនដុល្លារអាមេរិកដល់សាលារៀន និងវត្តអារាម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំ និងសាសនាក្នុងតំបន់ ។ មិនតែប៉ុណ្ណោះទេ ក្រុមហ៊ុនបានបណ្តាក់ទុនវិនិយោគ ៥ សែនដុល្លារអាមេរិកសម្រាប់សាងសង់ផ្លូវថ្នល់ ៥០ គីឡូម៉ែត្រ និងស្ពាន ២ ខ្សែ ដើម្បីផ្តល់ការងាយស្រួលដល់អ្នកស្រុកក្នុងការធ្វើដំណើរទៅមក

  គិតមកដល់ឆ្នាំ ២០១៩ ប្រទេសចិនបានដាំដើមចេកជាង ៦ ម៉ឺនហិកតានៅក្រៅប្រទេស ក្នុងនោះ នៅប្រទេសឡាវមាន ២ ម៉ឺនហិកតា មីយ៉ាន់ម៉ាមានជាង , ម៉ឺនហិកតា កម្ពុជាមាន ១ ម៉ឺនហិកតា ថៃមានជាង ៣, ពាន់ហិកតា វៀតណាមមានជាង ៣, ហិកតា ហើយបានបង្កើតជាខ្សែសង្វាក់ផ្លែចេកពេញលក្ខណៈតាំងពីការបណ្តុះពូជ ដាំដុះ ប្រមូលផល ស្តុក និងកែច្នៃផ្លែចេក ។


វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មសម្រាប់កសិករ



កសិដ្ឋានគំរូដាំចេកស្តង់ដា



ផ្តល់ជំនួយឧបត្ថម្ភដល់សាលាបឋមសិក្សា