ប្រទេសវៀតណាមដែលជាប្រធានផ្លាស់វេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៖ប្រឆាំងការដាក់ទណ្ឌកម្មដោយឯកតោភាគីលើប្រទេសមីយ៉ាន់ម៉ា

CRI, April 5, 2021
Size:

    កាលពីថ្ងៃទី  ខែមេសា តាមម៉ោងក្នុងតំបន់ ប្រទេសវៀតណាមបានជំនួសសហរដ្ឋអាមេរិកក្លាយជាប្រធានផ្លាស់វេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែមេសា  រសៀលថៃ្ងដដែលនោះ លោក Dang Dinh Quy តំណាងវៀតណាមប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានបើធ្វើសន្និសិទសារព័ត៌មានដើម្បីឆ្លើយសំណួររបស់អ្នកសារព័ត៌មាន 

    លោក Dang Dinh Quy បានថែ្លងថា ប្រទេសវៀតណាមនិងរដ្ឋសមាជិកក្រុមប្រឹក្សាសន្តិសុខដទៃទៀតបាននិងកំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍនៃស្ថានការណ៍មីយ៉ាន់ម៉ា  ស្ថានការណ៍មីយ៉ាន់ម៉ាមិនត្រឹមតែបង្កផលប៉ះពាល់ដល់ប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ថែមទាំងក៏បង្កផលប៉ះពាល់ដល់ស្ថិរភាពនិងវិបុលភាពរបស់បណ្តាប្រទេសអាស៊ាននិងតំបន់ពាក់ព័ន្ធផងដែរ  ប្រទេសវៀតណាមយកចិត្តទុកដាក់ដល់ការឡើងកម្តៅនៃសកម្មភាពហិង្សានៅប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗកន្លងទៅនេះ អំពាវនាវគ្រប់ភាគីទាំងអស់ធ្វើកិច្ចចរចានិងបញ្ឈប់អំពើហិង្សា ក៏ដូចជាបង្កើតលក្ខខណ្ឌសម្រាប់ធ្វើកិច្ចសន្ទនាក្នុងន័យដោះស្រាយបញ្ហា 

    លោក Dang Dinh Quy សម្គាល់ឃើញថា ការដាក់ទណ្ឌកម្មដោយឯកតោភាគីណាមួយសុទ្ធតែគ្មានអំណោយផលដល់ការបញ្ឈប់អំពើហិង្សានិងដោះស្រាយបញ្ហានោះទេ