សកម្មភាពតវ៉ាដែលកើតឡើងនៅប្រទេសមីយ៉ាន់ម៉ានៅចុងសប្តាហ៍នេះ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១១៤នាក់ស្លាប់បាត់បង់ជីវិត

CRI, March 30, 2021
Size:

ការប៉ះទង្គិចនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅមិនទាន់បញ្ចប់នៅឡើយ។នៅចុងសប្តាហ៍ដែលទើបបានកន្លងផុតទៅនេះ សកម្មភាពតវ៉ារបស់ប្រជាជនតំបន់នានានៃប្រទេសមីយ៉ាន់ម៉ាបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១១៤នាក់ស្លាប់បាត់បង់ជីវិត។

តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រកាលពីថ្ងៃទី២៨ខែមីនាបានឱ្យដឹងថា នៅថ្ងៃដដែល ប្រជាជនមកពីតំបន់ជាច្រើននៅទូទាំងមីយ៉ាន់ម៉ាបានប្រមូលផ្តុំដោយឯកឯងដើម្បីរំលឹកវិញ្ញាណក្ខន្ធចំពោះអ្នករងគ្រោះស្លាប់ចំនួន១១៤នាក់ក្នុងសកម្មភាពតវ៉ានៅថ្ងៃទី២៧ខែមីនា។ នៅថ្ងៃដដែល ផ្នែកយោធាបានបាញ់ម្តងទៀតក្នុងពិធីបុណ្យសពដែលរៀបចំនៅក្បែរក្រុងយ៉ាំងហ្គោន បច្ចុប្បន្ន នៅមិនទាន់ដឹងច្បាស់នូវសភាពការណ៍អ្នកស្លាប់និងរងរបួសនៅឡើយទេ។

ថ្ងៃទី២៨ខែមីនា លោកហ្គូថេរេសអគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការស្លាប់បាត់បង់ជីវិតរបស់ប្រជាជនសាមញ្ញ ក្នុងនោះបូករួមទាំងកុមារផង។នៅថ្ងៃដដែល មានប្រទេសយ៉ាងហោចណាស់ចំនួន១២បានចេញសេចក្តីថ្លែងការណ៍ដើម្បីថ្កោលទោសចំពោះព្រឹត្តិការណ៍ហិង្សា ៕