កងកម្លាំងយោធាមីយ៉ាន់ម៉ាអះអាងម្តងទៀតថា នឹងរៀបចំធ្វើការបោះឆ្នោតសកលជាថ្មីឡើងវិញ

CRI, March 29, 2021
Size:

    កាលពីថ្ងៃទី២៧ ខែមីនា លោក Min Aung Hlaing អគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិមីយ៉ាន់ម៉ាបានថ្លែងថា បន្ទាប់ពីបញ្ចប់ភាពអាសន្ន មីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតសកលជាថ្មីឡើងវិញ ព្រមនិងផ្ទេរប្រគល់អំណាចជាតិផងដែរ។ 

    ខែវិច្ឆិកាឆ្នាំ២០២០ ប្រទេសមីយ៉ាន់ម៉ាបានបើកធ្វើការបោះឆ្នោតសភាសហរដ្ឋ។ កងកម្លាំងយោធាមីយ៉ាន់ម៉ាកើតមានជម្លោះជាមួយសម្ព័ន្ធជាតិលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ាជុំវិញលទ្ធផលនៃការបោះឆ្នោត។ កងកម្លាំងយោធាយល់ឃើញថា ក្នុងការបោះឆ្នោតគឺមានទង្វើបន្លំ។ នៅថ្ងៃទី១ ខែកម្ភៈឆ្នាំនេះ លោកWin Myint ប្រធានាធិបតីមីយ៉ាន់ម៉ា លោកស្រីAung San Suu Kyi ទីប្រឹក្សាកិច្ចការរដ្ឋនិងមន្រ្តីជាន់ខ្ពស់មួយចំនួននៃសម្ព័ន្ធជាតិលទ្ធិប្រជាធិបតេយ្យមីយ៉ាន់ម៉ាត្រូវបានឃុំឃំាងដោយកងកម្លាំងយោធា។ បន្ទាប់មក កងកម្លាំងយោធាមីយ៉ាន់ម៉ាបានប្រកាសចូលក្នុងភាពអាសន្នជាតិរយៈពេល១ឆ្នាំ អំណាចរដ្ឋត្រូវបានផ្ទេរប្រគល់ឱ្យលោក Min Aung Hlaing អគ្គមេបញ្ជាការនៃកងកម្លាំងការពារជាតិមីយ៉ាន់ម៉ា៕