កិច្ចសហប្រតិបត្តិការរវាងខេត្តយូណាន និងប្រទេសទាំង៥ក្នុងតំបន់ទន្លេមេគង្គទទួលបានលទ្ធផលជាផ្លែផ្កាក្នុយរយៈពេល ៥ ឆ្នាំ

Yunnan Gateway, March 26, 2021
Size:

ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២១ ជាថ្ងៃខួប ៥ ឆ្នាំនៃកិច្ចសហប្រតិបត្តិការ  ប្រទេសក្នុងតំបន់ឡានឆាង-មេគង្គ ។ តាំងពីយន្តការកិច្ចសហប្រតិបត្តិការតំបន់ឡានឆាង-មេគង្គបានត្រូវបង្កើតឡើង បានឆ្លងកាត់ដំណាក់កាលការបណ្តុះ និងដំណាក់កាលការពង្រីក សព្វថ្ងៃបានចូលដំណាក់កាលអភិវឌ្ឍន៍គ្រប់ជ្រុងជ្រាយ ។ ខេត្តយូណានបានប្រើប្រាស់ឧត្តមភាពនៃទីតាំងភូមិសាស្រ្ត ទំនាក់ទំនងជិតស្និទ្ធ និងវប្បធម៌ស្រដៀងគ្នា បានដាក់ចេញនូវកិច្ចសហប្រតិបត្តិការតំបន់ឡានឆាង-មេគង្គក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការបើកទូលាយ ជុំវិញវិស័យសំខាន់ ៣ គឺសន្តិសុខនយោបាយ សេដ្ឋកិច្ចនិងការអភិវឌ្ឍដោយចីរភាព មនុស្សសាស្រ្តនិងវប្បធម៌ ដើម្បីបង្កើតវេទិកាកិច្ចសហប្រតិបត្តិការទ្រង់ទ្រាយធំ ប្រទេសនិងតំបន់ជាច្រើនចូលរួមក្នុងការផ្លាស់ប្តូរលើគ្រប់វិស័យ ។


ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ខេត្តយូណាន និង ប្រទេសទាំង៥ ក្នុងតំបន់ទន្លេមេគង្គ បានបង្កើនភាពទុកចិត្ត និងគោលនយោបាយរួមគ្នា ។ នៅឆ្នាំ ២០១៥ និងឆ្នាំ ២០១៧ ខេត្តយូណានបានចូលរួមសហការជាមួយក្រសួងការបរទេសរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកដំបូង និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសលើកទី ២ នៅខេត្តយូណាន ។ ខែមិថុនា ឆ្នាំ ២០១៧ ខេត្តយូណានបានបង្កើតការិយាល័យទំនាក់ទំនងនៃលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការតំបន់ឡានមេគង្គ ដែលជាស្ថាប័នថ្នាក់ខេត្តតែមួយនៅប្រទេសចិន ។ ទន្ទឹមនេះដែរ ខេត្តយូណាននិងប្រទេសទាំង៥ ក្នុងតំបន់មេគង្គ បានបង្កើតទីតាំងអប់រំវិជ្ជាជីវៈ មជ្ឈមណ្ឌលអនុវត្តច្បាប់នៃកិច្ចសហប្រតិបត្តិការសន្តិសុខឡានឆាង-មេគង្គ  មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបរិស្ថានឡានឆាង-មេគង្គខេត្តយូណាន សម្ព័ន្ធអប់រំវិជ្ជាជីវៈឡានឆាង-មេគង្គជាដើម ។ នៅខែមីនា ឆ្នាំ២០១៩ ទន្ទឹមនឹងក្រុមការងាររវាងខេត្តយូណាន និងប្រទេសកម្ពុជាបានបង្កើតឡើង ខេត្តយូណាន និងប្រទេសទាំង៥ ក្នុងតំបន់មេគង្គបានសម្រេចកិច្ចសហប្រតិបត្តិការទ្វេភាគី ។

៥ ឆ្នាំមកនេះ ខេត្តយូណាន និងប្រទេសទាំង៥ ក្នុងតំបន់ឡានឆាង-មេគង្គ ចាប់ដៃធ្វើកិច្ចសហប្រតិបត្តិការដោយយកពាក្យ”តភ្ជាប់គ្នា” ហើយការតភ្ជាប់គ្នានៃហេដ្ឋារចនាសម្ព័ន្ធក៏កាន់តែល្អប្រសើរ ។ នៅខែធ្នូ ឆ្នាំ ២០២០  ផ្លូវល្បឿនលឿនដែលកសាងដោយខេត្តយូណាន និងប្រទេសឡាវ តភ្ជាប់ពីក្រុងវៀងចន្ទន៍ដល់ក្រុងវ៉ានវីងបានប្រើប្រាស់ជាផ្លូវការ ។ នៅចុងឆ្នាំនេះ ខ្សែរថភ្លើងល្បឿនលឿនចិន-ឡាវ នឹងប្រើប្រាស់ជាផ្លូវការ រីឯខ្សែរថភ្លើងល្បឿនលឿនចិន-វៀតណាម ខ្សែរថភ្លើងល្បឿនលឿនចិន-មីយ៉ាន់ម៉ាកំពុងដំណើរការសាងសង់ ។ សព្វថ្ងៃ ខេត្តយូណាននិងប្រទេសទាំង៥ ក្នុងតំបន់មេគង្គ បានបើកខ្សែអាកាសចរណ៍ចំនួន ៤០ ។ កិច្ចសហប្រតិបត្តិការលើវិស័យអគ្គិសនី និងទូរគមនាគមន៍ជាដើមរបស់ខេត្តយូណាន និងប្រទេសទាំង៥ ក្នុងតំបន់ឡានមេគង្គក៏អភិវឌ្ឍបានល្អប្រសើរផងដែរ 

៥ ឆ្នាំកន្លងមកនេះ ខេត្តយូណាននិងប្រទេសទាំង៥ ក្នុងតំបន់ឡានឆាង-មេគង្គ បានពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ នៅឆ្នាំ ២០២០ ក្រោមឥទ្ធិពលនៃជំងឺកូវីដ-១៩ ពាណិជ្ជកម្មរវាងខេត្តយូណាននិងប្រទេសទាំង៥ ក្នុងតំបន់ឡានឆាង-មេគង្គបានកើនឡើងគួរឱ្យគត់សម្គាល់ ពាណិជ្ជកម្មនាំចេញនាំចូលកើនដល់ ១៦.០៤ ប៊ីលានដុល្លារអាមេរិក កើនឡើង ៣.៧% ធៀបនឹងឆ្នាំ២០១៩ ។ តំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមព្រំដែនរវាងប្រទេសចិន និងប្រទេសឡាវ ប្រទេសចិន និងប្រទេសមីយ៉ាន់ម៉ា ប្រទេសចិននិងប្រទេសវៀណាម កំពុងជំរុញយ៉ាងសកម្ម ដែលបានផ្តល់ឱកាសការវិនិយោគ និងពាណិជ្ជកម្មថ្មីដល់ខេត្តយូណាន និងប្រទេសទាំង៥ ក្នុងតំបន់ឡានឆាង-មេគង្គ 

៥ ឆ្នាំមកនេះ ខេត្តយូណាននិងប្រទេសទាំង៥ ក្នុងតំបន់ឡានឆាង-មេគង្គ បានជួយគ្នាទៅវិញទៅមក ហើយបានបង្កើតមិត្តភាពផ្លែផ្កាសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៦ក្នុងតំបន់ឡានឆាង-មេគង្គ។ សមាជិកនៃសម្ព័ន្ធអប់រំវិជ្ជាជីវៈឡានឆាង-មេគង្គ ខេត្តយូណាននិងប្រទេសទាំង៥ក្នុងតំបន់ឡានមេគង្គ បានរៀបចំទិវាវប្បធម៌និងសិល្បៈប្រទេសទាំង៦ក្នុងតំបន់ឡានឆាង-មេគង្គជាដើម ។ នៅឆ្នាំ ២០២០  ក្រោមឥទ្ធិពលនៃជំងឺកូវីដ-១៩ ពាណិជ្ជកម្មរវាងខេត្តយូណាននិង ប្រទេសទាំង៥ក្នុងតំបន់ឡានមេគង្គជួយគ្នាទៅវិញទៅមក ដែលបានបង្ហាញពីស្មារតីកសាងសន្តិភាព និងវិបុលភាពសហគមន៍រួមវាសនាតែមួយនៃប្រទេសក្នុងតំបន់ឡានឆាង-មេគង្គ