សម្តេចតេជោ ហ៊ុន សែន ៖ វ៉ាក់សាំងកូវីដ-១៩ SINOVAC របស់ចិននឹងមកដល់កម្ពុជា វ៉ាក់សាំងចិនមានសុវត្ថិភាពជាងគេ

lmcchina.org, March 22, 2021
Size:

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា បានមានប្រសាសន៍ថា វ៉ាក់សាំងប្រយុទ្ធជំងឺកូវីដ-១៩ SINOVAC ដែលប្រទេសកម្ពុជាបានទិញពីប្រទេសចិននោះ នឹងត្រូវដឹកជញ្ជូនមកដល់ប្រទេសកម្ពុជានៅថ្ងៃទី ២៦ ខែមីនា ។ សម្តេចតេជោបានបញ្ជាក់ថា វ៉ាក់សាំងចិនមានសុវត្ថិភាពជាងគេ ហើយអ្នកទទួលចាក់វ៉ាក់សាំងចិនគ្មានអ្នកណាមានប្រតិកម្មទេ ។ នេះបើតាមការផ្សាយព័ត៌មានពីការសែត“ស៊ីស៊ីថាមស៍”នៅថ្ងៃទី ១៩ ខែមីនា ។

នៅថ្ងៃទី ១៩ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំខាន់អំពីព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងផែនការចាក់វ៉ាក់សាំងនៃប្រទេសកម្ពុជា ។ សម្តេចតេជោបានមានប្រសាសន៍ថា កម្ពុជាបានទិញវ៉ាក់សាំង SINOVAC មួយចំនួនពីប្រទេសចិន ហើយនឹងជញ្ជូនមកដល់កម្ពុជានៅថ្ងៃទី ២៦ ខែមីនា ។ សម្តេចតេជោក៏បានកោតសរសើរវ៉ាក់សាំងដែលផលិតដោយប្រទេសចិនថា វ៉ាក់សាំងចិនមានសុវត្ថិភាពជាងគេ

នៅខែកុម្ភៈ ឆ្នាំនេះ វ៉ាក់សាំងជំងឺកូវីដ-១៩ Sinopharm ដែលជាជំនួយរបស់ប្រទេសចិនសម្រាប់ប្រទេសកម្ពុជានោះ ត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញនៃប្រទេសកម្ពុជា ។ សម្តេចតេជោបានទៅទទួលវ៉ាក់សាំងចិននៅព្រលានយន្តហោះដោយផ្ទាល់ ហើយបានសង្កត់ធ្ងន់ថា វ៉ាក់សាំងជំងឺកូវីដ-១៩ របស់ប្រទេសចិនមានសុវត្ថភាព និងប្រសិទ្ធភាពកម្រិតខ្ពស់ ចំណែកប្រទេសចិននឹងក្លាយជាប្រទេសផ្គត់ផ្គង់វ៉ាក់សាំងជំងឺកូវីដ-១៩ ដែលមានសុវត្ថិភាព និងស្ថិរភាពជាងគេ

តាមទិន្នន័យចុងក្រោយ ដែលប្រកាសដោយក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា គិតមកដល់ថ្ងៃទី ២០ ខែមីនា វេលាម៉ោង ៧ ព្រឹក កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ១៦៣២ នាក់ ក្នុងនោះ អ្នកជាសះស្បើយមាន ៩៣៥ នាក់ ហើយមាន ៣ នាក់ស្លាប់ ។ ក្នុងស្ថានភាពដែលនៅតែមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ កម្ពុជាកំពុងខិតខំជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងប្រទេស ។