ខេត្តហឺណានប្រទេសចិន និងខេត្តសៀមរាបប្រទេសកម្ពុជាបានចុះកិច្ចព្រមព្រៀងចំនួន ៤ តើខេត្តទាំងពីរនេះនឹងមានកិច្ចសហប្រតិបត្តិការលើវិស័យអ្វីខ្លះ ?

Yunnan Gateway, March 22, 2021
Size:

នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ខេត្តហឺណានប្រទេសចិន និងខេត្តសៀមរាបប្រទេសកម្ពុជាបានរៀបចំកិច្ចប្រជុំអនឡាញ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ កសិកម្ម និងវិស័យអប់រំជាដើម ។

តើត្រូវធ្វើការអ្វីខ្លះដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៃខេត្តទាំងពីរអោយទទួលបានលទ្ធផលកាន់តែប្រសើរ? ក្នុងកិច្ចប្រជុំអនឡាញនេះ ខេត្តហឺណាន និងខេត្តសៀមរាបបានចុះ“អនុស្សរណៈស្តីពីការបង្កើតទំនាក់ទំនងមិត្តភាពរវាងខេត្តហឺណានសាធារណរដ្ឋប្រជាមានិតចិន និងខេត្តសៀមរាបព្រះរាជាណាចក្រកម្ពុជា” “ផែនការសកម្មភាពសហប្រតិបត្តិការរបស់ខេត្តហឺណានសាធារណរដ្ឋប្រជាមានិតចិន និងខេត្តសៀមរាបព្រះរាជាណាចក្រកម្ពុជា” “លិខិតស្តីពីគោលបំណងនៃការបង្កើតទំនាក់ទំនងមិត្តភាពរវាងទីក្រុងជីនចូវសាធារណរដ្ឋប្រជាមានិតចិន និងទីក្រុងសៀមរាបព្រះរាជាណាចក្រកម្ពុជា(ឆ្នាំ២០២១ដល់ឆ្នាំ២០២៣)” តំបន់អាកាសយានដ្ឋានជីនចូវ និងក្រុមហ៊ុនCambodia Angkor Air បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ។

យោងលើកិច្ចព្រមព្រៀងទាំង ៤ នេះ ភាគីទាំងពីរនឹងជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ កសិកម្ម និងវិស័យអប់រំជាដើម ហើយជំរុញកិច្ចសហប្រតិបត្តិការ”ផ្លូវសូត្រអាកាសរបស់ខេត្តហឺណាន-ប្រទេសកម្ពុជា-អាស៊ាន” ដើម្បីឱ្យ "ផ្លូវសូត្រអាកាស" ហោះហើរកាន់តែទូលំទូលាយ ។

ក្រសួងទេសចរណ៍នៃប្រទេសកម្ពុជានឹងបង្កើតការិយាល័យតំណាងនៅទីក្រុងជីនចូវ ដើម្បីផ្តល់សេវាកម្មទិដ្ឋាការទេសចរណ៍កាន់តែងាយស្រួលដល់អ្នកទេសចរខេត្តហ្វឺណានមកកាន់ប្រទេសកម្ពុជា ។