ព្រះមហាក្សត្រកម្ពុជាយាងទតទីតាំងបើកសមាជបក្សកុម្មុយនិស្តចិនលើកទី១

CRI, March 17, 2021
Size:

   

នាព្រឹកថ្ងៃទី ១៦ ខែមីនា នៅសារមន្ទីររំលឹកការបើកធ្វើសមាជបក្សកុម្មុយនិស្តចិនលើកទី១ ដែលស្ថិតនៅអគារលេខ ៧៦ ផ្លូវស៊ីងយាក្រុងសៀងហៃ បានស្វាគមន៍ភ្ញៀវកិត្តិយសដ៏ពិសេសមួយរូប គឺព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

      សមាជបក្សកុម្មុយនិស្តចិនលើកទី  បានបើកធ្វើនៅទីនេះយ៉ាងសម្ងាត់កាលពីខែកក្កដាឆ្នាំ ១៩២១។

   

"ឆ្នាំនេះជាខួបទី ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន។ ក្នុងឆ្នាំ ១៩៦៣ និង ១៩៧២ ព្រះបិតារបស់ទ្រង់ធ្លាប់យាងមកទតទីនេះ  លើក។” ប្រធានសារមន្ទីរបានទូលថ្វាយព្រះមហាក្សត្រកម្ពុជានិងរំលឹកអំពីដំណើរដ៏បត់បែងនៃការបង្កើតបក្សកុម្មុយនិស្តចិន និងចំណងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា។

      ព្រះករុណាង់ព្រះសណ្តាប់ការពន្យាល់ដោយព្រះទ័យយកចិត្តទុកដាក់។ ពេលទើបយាងទៅដល់ក្រុងសៀងហៃកាលពីថ្ងៃទី ១៥ ខែមីនា ព្រះអង្គក៏មានព្រះបន្ទូលថា ខ្ញុំមកបំពេញព្រះរាជទស្សនកិច្ចនៅក្រុងសៀហៃលើកនេះមានព្រះទ័យរំភើបរីករាយនិងមានកិត្តិយសណាស់ ហើយគោលដៅដ៏សំខាន់មួយគឺទៅទីតាំងសមាជបក្សកុម្មុយនិស្តចិនលើកទី១។

      នៅក្លោងទ្វារនៃសារមន្ទីរ ព្រះអង្គទ្រង់បានឈរថតរូបនៅខាងក្រោមស្លាក”ទីតាំងបើកសមាជបក្សកុម្មុយនិស្តចិនលើកទី១”។ ព្រះអង្គទ្រង់មានព្រះបន្ទូលថា ទីនេះគឺជាកន្លែងប្រកបដោយអត្ថន័យដ៏វិសេសវិសាលទាំងផ្នែកនយោបាយនិងប្រវត្តិសាស្ត្រ ដែលជាសក្តីកម្មនៃប្រវត្តិសាស្រ្តដែលបក្សកុម្មុយនិស្តចិនពុះពារឧបសគ្គនិងការលំបាកគ្រប់យ៉ាង ដើម្បីកសាងប្រទេសជាតិនិងបម្រើប្រជាជន។

     សូមបញ្ជាក់ថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទ្រង់ទ្រង់បានយាងតាមយន្តហោះពិសេសធ្វើដំណើរពីក្រុងប៉េកាំងទៅដល់ក្រុងសៀងហៃដើម្បីបំពេញព្រះរាជទស្សនកិច្ច។