វ៉ាក់សាំងការពារកូវីដ-១៩ចំនួន១លានចំនួន៥សែនដូសទៀត នឹងមកដល់កម្ពុជានាពេលឆាប់ៗនេះ

CRI, March 17, 2021
Size:

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីយប់ថ្ងៃទី១៦ ខែមីនា បានបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការស្វះស្វែងរកទិញវ៉ាក់សាំងពីបណ្តាប្រទេសដទៃទៀត ដើម្បីចាក់ជូនប្រជាពលរដ្ឋចន្លោះពី១០ទៅ១៣លាននាក់ទៀត ។

សម្តេចបន្តថា ឥឡូវនេះយើងបានចុះកុងត្រា បើតាមការដែលយើងអាចទទួលបានព័ត៌មាននឹងមកដល់ចំនួន ១លាន ៥សែនដូសនៅពេលខាងមុខនេះ ហើយនឹងបន្តបន្ទាប់មកដូចជាស៊ីណូហ្វាម (Sinopharm)ក៏នៅសល់ ស៊ីណូវ៉ាក់(Sinovac)នឹងក៏មកដល់១លាន៥ដូសបន្ថែម ទៀត អាស្ត្រា (AstraZeneca) នឹងមកបន្តបន្ទាប់ទៀត ហើយយើងកំពុងស្វះស្វែងដើម្បីរកទិញ Johnson and Johnson របស់អាមេរិកផងដែរ ដូច្នេះសូមឱ្យមានការទទួលខុសត្រូវជាក់លាក់ដាច់លើបញ្ហានេះតែម្ដង “។

សូមបញ្ជាក់ថា ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ គិតត្រឹមថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១សរុបចំនួនជិត១សែន៩ម៉ឺននាក់ ៕