រោងចក្រជាច្រើននៅទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ាត្រូវបានដុតបំផ្លាញនិងវាយកម្ទេច ប្រទេសចិនអំពាវនាវឱ្យប្រជាជនមីយ៉ាន់ម៉ាបង្ហាញឆន្ទះរបស់ខ្លូនតាមផ្លូវច្បាប់

CRI, March 16, 2021
Size:

  ចាប់ពីពេលរសៀលដល់ពេលយប់ថ្ងៃទី ១៤ ខែមីនា តាមម៉ោងក្នុងតំបន់  រោងចក្រនិងហាងទំនិញជាង ២០ នៅទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ាត្រូវបានដុតបំផ្លាញឬវាយកម្ទេចដោយបាតុករហិង្សាមួយក្រុម  ដែលក្នុងនោះ ក្រុមហ៊ុនភាគច្រើនជាសហគ្រាសចិនឬសហគ្រាសរួមទុនរវាងប្រទេសចិននិងប្រទេសមីយ៉ាន់ម៉ា។អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ាបានថ្លែងថា    ហេតុការណ៍ដុត បំផ្លាញនិងលួចប្លន់លើកនេះមានសភាពធ្ងន់ធ្ងរ  ដែលទាមទារឱ្យប្រទេសមីយ៉ាន់ម៉ាចាត់វិធានការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតដើម្បីបញ្ឈប់រាល់សកម្មភាពហិង្សា។

     ស្ថានទូតចិនប្រចាំមីយ៉ាន់ម៉ាបានទាក់ទងជាមួយសភាពាណិជ្ជកម្មសហគ្រាសចិននៅមីយ៉ាន់ម៉ានិងក្រុមហ៊ុនពាក់ព័ន្ធនានាជាបន្ទាន់ ហើយបានស្នើឱ្យអាជ្ញាធរប៉ូលិសនៅតាមតំបន់ចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីធានាសុវត្ថិភាពក្រុមហ៊ុននិងបុគ្គលិកចិន។ថ្ងៃទី ១៤ ខែមីនា  អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ាបានស្នើឱ្យប្រទេសមីយ៉ាន់ម៉ាដាក់ទណ្ឌកម្មលើជនល្មើសស្របទៅតាមផ្លូវច្បាប់  ដើម្បីធានាសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននិងបុគ្គលិកចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា  ហើយនិងអំពាវនាវឱ្យប្រជាជនមីយ៉ាន់ម៉ាបង្ហាញឆន្ទៈរបស់ខ្លួនតាមផ្លូវច្បាប់ដោយ មិនត្រូវចាញ់បាកការ ញុះញង់របស់អ្នកដទៃដែលបំផ្លាញដល់កិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសចិននិងមីយ៉ាន់ម៉ានោះទេ៕