កម្ពុជា៖ប្រជាជនខ្មែរលើស ២៣ ម៉ឺននាក់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) របស់ប្រទេសចិន ដោយគ្មានអ្នកមានប្រតិកម្មធ្ងន់ធ្ងរនោះទេ

Yunnan Gateway, March 16, 2021
Size:

តាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមយប់ថ្ងៃទី១២បង្ហាញថា ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២១នេះ កម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) របស់ប្រទេសចិនសរុប ២៣៥៧០០ នាក់ ។

នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន  រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានមានប្រសាសន៍ថា “យើងសូមអរគុណមិត្តចិនដែលឧបត្ថម្ភវ៉ាក់សាំងដ៏មានតម្លៃនេះ ។ ប្រជាជនខ្មែរដែលបានទទួលចាក់  វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម (Sinopharm) របស់ចិន គ្មានអ្នកណាមានប្រតិកម្មធ្ងន់ធ្ងរទេ ។”

នាថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២១ វ៉ាក់សាំងដំណាក់កាលទី១ ដែលជាជំនួយរបស់ប្រទេសចិន បានត្រូវដឹកជញ្ជូនមកដល់ទីក្រុងភ្នំពេញ  នាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ ប្រជាជនខ្មែរចាប់ផ្តើមទទួលចាក់វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) របស់ប្រទេសចិនក្នុងទ្រង់ទ្រាយធំ ។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី ១២ បានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៣៩ នាក់ អ្នកឆ្លងកូវីដ១៩ សរុប ១២៦៤ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៦២៣ នាក់ ស្លាប់ដោយសារកូវីដ ១ ម្នាក់ ៕