ប្រទេសចិននិងកម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាផ្លូវការ

CRI, March 8, 2021
Size:

    ប្រទេសចិននិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាផ្លូវការកាលពីថ្ងៃទី ១២ ខែតុលា។មន្រ្តីក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញនិងការអនុញ្ញាតឱ្យចូលទីផ្សារសេវាកម្មដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងនេះសុទ្ធតែបានឈានដល់កម្រិតខ្ពស់បំផុតនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ចិននាពេលបច្ចុប្បន្ន។

    កាលពីថ្ងៃទី ១២ ខែតុលា លោក ចុងសាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិននិងលោក ប៉ានសូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងតាមប្រព័ន្ធវីដេអូរៀងៗខ្លួននៅទីក្រុងប៉េកាំងនិងទីក្រុងភ្នំពេញ។

 កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងបង្អស់ដែលបានតាក់តែងជំពូកឯករាជ្យមួយសម្រាប់កិច្ចសហប្រតិបត្តិការស្តីពីគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"។ភាគីទាំងពីរបានឯកភាពគ្នាធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ វិនិយោគនិងរបៀងសេដ្ឋកិច្ចជាដើម ក៏ដូចជាជំរុញនិងលើកទឹកចិត្តដល់សហគ្រាសនៃប្រទេសទាំងពីរក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ផលិតភាពនិងការការពារបរិស្ថានផងដែរ៕