ប្រទេសថៃនិងសហគ្រាសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបញ្ជាទិញវ៉ាក់សាំងជំងឺកូវីដ ១៩

CRI, March 8, 2021
Size:

 ក្រសួងសុខាភិបាលថៃបានចេញសេចក្តីប្រកាសកាលពីថ្ងៃទី ៣ ខែមករា ថា រាជរដ្ឋាភិបាលថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបញ្ជាទិញវ៉ាក់សាំងជំងឺកូវីដ ១៩ ជាមួយក្រុមហ៊ុន Sinovac នៃប្រទេសចិនដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ ១៩ ចំនួន ២ លានដូសពីចិន។

  យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថៃបានឱ្យដឹងថា អនុលោមតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Sinovac នៃប្រទេសចិនអាចប្រគល់វ៉ាក់សាំងជំងឺកូវីដ ១៩ ជូនភាគីថៃដោយចែកជាដំណាក់កាល ពោលគឺ ចំនួន  សែនដូសនៅចុងខែកុម្ភៈ ចំនួន  សែនដូសនៅចុងខែមីនានិង  លានដូសនៅចុងខែមេសា។

    ក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា ពួកគេក៏កំពុងស្វែងរកយ៉ាងសកម្មនូវមធ្យោបាយបញ្ជាទិញវ៉ាក់សាំងផ្សេងទៀតដើម្បីធានាថា ប្រជាជនថៃយ៉ាងហោចណាស់ ៥០ ភាគរយអាចទទួលបានឱកាសចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ ដោយឥតគិតថ្លៃ៕