អំពីកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ

lmcchina.org, March 5, 2021
Size:

-ការឧទ្ទេសនាមដោយសង្ខេប

កិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ(ខាងក្រោមហៅកាត់ថាកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ”) ជាវេទិកាសហប្រតិបត្តិការកម្រិតអនុតំបន់ថ្មី ដែលរួមគ្នាផ្តួចផ្តើម និងបង្កើតដោយប្រទេសចិន និងប្រទេសទន្លេមេគង្គទាំង ៥ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ៦ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងអនុតំបន់ បង្រួញនូវគម្លាតនៃការអភិវឌ្ឍន៍រវាងប្រទេសផ្សេងៗក្នុងតំបន់ រួមចំណែកក្នុងការធ្វើសមាហរណកម្មអាស៊ាន និងការធ្វើសមាហរណកម្មក្នុងតំបន់ ព្រមទាំងរួមវិភាគទានថ្មីក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ និងអនុវត្តរបៀបវារៈអំពីការអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ ភាគីនានានឹងខិតខំប្រឹងប្រែងដើម្បជំរុញការកសាងសហគមន៍រួមជោគវាសនាប្រទេសទន្លេឡានឆាង-មេគង្គ ធ្វើឱ្យកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គក្លាយជា“ស្លាកយីហោពណ៌មាស”នៃការកសាងសហគមន៍រួមជោគវាសនាអាស៊ី និងការស្ថាបនា“ខ្សែក្រវាត់មួយ និងផ្លូវមួយ”ដែលជាវេទិកាសហប្រតិបត្តិការដ៏សំខាន់

 

 

-បរិការណ៍នៃការធ្វើកិច្ចសហប្រតិបត្តិការ

           តំបន់ទន្លេឡានឆាង-មេគង្គជាតំបន់មួយ ក្នុងចំណោមតំបន់ដែលមានសក្តានុពលអភិវឌ្ឍន៍ធំធេងជាងគេក្នុងទ្វីបអាស៊ី ក៏ដូចជាលើពិភពលោកទាំងមូលផងដែរ ។ ទន្លេឡានឆាង និងទន្លេមេគង្គជាឈ្មោះពីរនៃទន្លេតែមួយ ហើយជាទន្លេអន្តរជាតិដ៏សំខាន់មួយខ្សែក្នុងប្រទេសចិន និងឧបទ្វីបឥណ្ឌូចិន ។ ទន្លេនេះមានប្រភពដើមពីតំបន់ខ្ពង់រាបឈីងហៃ និងទីបេត៍នៃប្រទេសចិន ។ ប្រភពទឹករបស់វាស្ថិតនៅក្នុងក្រុងយូស៊ូនៃខេត្តឈីងហៃប្រទេសចិន ។ ផ្នែកក្នុងប្រទេសចិននៃទន្លេនេះហៅថាទន្លេឡានឆាង” ចំណែកផ្នែកនៅក្រៅប្រទេសចិន គឺកំណាត់ទន្លេខាងក្រោមដែលហូរចេញទៅក្រៅប្រទេសចិនពីខេត្តយូណាននោះ ត្រូវបានបណ្តាប្រទេសតាមបណ្តោយទន្លេហៅថាទន្លេមេគង្គ” ដោយបានហូរកាត់ប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម ដែលមានប្រវែងសរុប ៤៨៨០ គីឡូម៉ែត្រ ហើយបានហូរកាត់តំបន់ទំហំ ៧៩, ម៉ឺនគីឡូម៉ែត្រការ៉េ ។ ក្នុងតំបន់នេះមានប្រជាជនរស់នៅចំនួន ៣២៦ លាននាក់ ។ ប្រទេសទន្លេមេគង្គទាំង ៥ មានប្រជាជនចំនួនសរុប ២៣០ លាននាក់ និងមានទំហំ GDP ជាង ៦ សែនលានដុល្លារអាមេរិក ហើយបានសម្រេចនូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជិត % ប្រទេសទន្លេឡានឆាង-មេគង្គទាំង ៦ មានទឹកដីនៅជាប់គ្នា ហើយមានវប្បធម៌ស្រដៀងគ្នា ព្រមទាំងបានបង្កើតចំណងមិត្តភាពដ៏រឹងមាំ និងទំនាក់ទំនងរាប់អានគ្នាយ៉ាងស៊ីជម្រៅ ។ សន្តិសុខ និងការអភិវឌ្ឍន៍នៃប្រទេសនីមួយៗមានទំនាក់ទំនងជិតស្និទ្ធ ហើយមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ។

 

-ដំណើរអភិវឌ្ឍន៍

            នៅឆ្នាំ ២០១២ ប្រទេសថៃបានលើកឡើងពីគំនិតផ្តួចផ្តើមអំពីការអភិវឌ្ឍន៍ដោយចីរភាពក្នុងអនុតំបន់ទន្លេឡានឆាង-មេគង្គ ។ ភាគីចិនបានផ្តល់ការគាំទ្រយ៉ាងសកម្ម ។ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំចិន-អាស៊ានលើកទី ១៧ ដែលរៀបចំនៅខែវិច្ឆិកា ឆ្នាំ ២០១៤ នោះ ឯកឧត្តម លី ខឺឈាំង នាយករដ្ឋមន្ត្រីចិន បានលើកឡើងពីយន្តការស្តីពីកិច្ចសហប្រតិបត្តិការ និងការសន្ទនាទន្លេឡានឆាង-មេគង្គ ដែលបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីប្រទេសទន្លេមេគង្គទាំង ៥ ។ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៦ កិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ១ បានរៀបចំដោយជោគជ័យនៅក្រុងសានយ៉ាងនៃខេត្តហៃណានប្រទេសចិន ។ ឯកឧត្តម លី ខឺឈាំង នាយករដ្ឋមន្ត្រីចិន ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តម ថុងស៊ីង ថាមម៉ាវង្ស នាយករដ្ឋមន្ត្រីឡាវ ឯកឧត្តម សែ ម៉ូកខាម អនុប្រធានាធិបតីមីយ៉ាន់ម៉ា និងឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ។ កិច្ចប្រជុំនេះរៀបចំក្រោមប្រធានបទ“រួមគ្នាផឹកទឹកទន្លេតែមួយ តភ្ជាប់ជោគវាសនាយ៉ាងស្អិតល្មួត” ។ អង្គប្រជុំបានប្រកាស“សេចក្តីថ្លែងការណ៍ សាយ៉ា អំពីកិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី   កសាងសហគមន៍រួមជោគវាសនាប្រទេសទន្លេឡានឆាង-មេគង្គសំដៅដើរឆ្ពោះទៅកាន់សុខសន្តិភាព និងវិបុលភាព” ហើយប្រកាសពីការចាប់ដំណើរការជាផ្លូវការនូវយន្តការសហប្រតិបត្តិការឡានឆាង-មេគង្គ

 

 

-គោលបំណង

          គោលបំណងនៃការធ្វើកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គគឺ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃប្រទេសនានាតាមបណ្តោយទន្លេឡានឆាង-មេគង្គ ផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសផ្សេងៗ បង្រួញនូវគម្លាតនៃការអភិវឌ្ឍប្រទេសនានាក្នុងតំបន់ ផ្តល់ការគាំទ្រដល់ការកសាងសហគមន៍អាស៊ាន ជំរុញការអនុវត្តរបៀបវារៈអំពីការអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ។ យន្តការនេះនឹងដំណើរការអនុវត្តក្រោមនិម្មាបនកម្ម ដែលផ្តល់ការណែនាំដោយថ្នាក់ដឹកនាំ គ្របដណ្តប់គ្រប់ជ្រុងជ្រោយ និងមានការចូលរួមពីគ្រប់ស្ថាប័ន ព្រមទាំងអនុលោមតាមរូបមន្តដែលផ្តល់ការណែនាំដោយរដ្ឋាភិបាល មានការចូលរួមពីពហុភាគី និងចាត់ទុកគម្រោងជាក់ស្តែងជាគោល ដើម្បីកសាងសហគមន៍រួមជោគវាសនាប្រទេសទន្លេឡានឆាង-មេគង្គសំដៅដើរឆ្ពោះទៅកាន់សុខសន្តិភាព និងវិបុលភាព” និងបង្កើតជាគំរូនៃទំនាក់ទំនងអន្តរជាតិថ្មី ដែលផ្តល់អាទិភាពដល់ការធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ

-លក្ខណៈពិសេសនៃកិច្ចសហប្រតិបត្តិការ

          លក្ខណៈពិសេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គគឺ អនុវត្តតាមស្ថានភាពជាក់ស្តែង មានប្រសិទ្ធភាពខ្ពស់ និងចាត់ទុកគម្រោងជាក់ស្តែងជាគោល ។ ក្រោយពីត្រូវបានដំណើរការអនុវត្តនៅខែមីនា ឆ្នាំ ២០១៦ រៀងមក យន្តការនេះបានទទួលនូវការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបានបង្ហាញឱ្យឃើញពី“ល្បឿនលឿនឡានឆាង-មេគង្គ” និង“ប្រសិទ្ធភាពឡានឆាង-មេគង្គ” ហើយបានបង្កើតឡើងនូវវប្បធម៌ឡានឆាង-មេគង្គ ដែលមានភាពស្មើគ្នា ជួយគ្នាយ៉ាងស្មោះ និងរាប់អានគ្នាដូចគ្រួសារតែមួយ”

 

-សមិទ្ធផលសំខាន់

          កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការ ដែលមានច្រើនស្រទាប់ និងគ្របដណ្តប់លើវិស័យដ៏ច្រើន រួមមាន កិច្ចប្រជុំថ្នាក់ដឹកនាំ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ និងកិច្ចប្រជុំក្រុមការងារវិស័យផ្សេងៗជាដើម ហើយបានកំណត់នូវ“ក្របខ័ណ្ឌសហប្រតិបត្តិការ +៥” គឺចាត់ទុកវិស័យសន្តិសុខនយោបាយ សេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ដោយចីរភាព និងវប្បធម៌សង្គមជាសសរទ្រូងសំខាន់ចំនួន ៣ ហើយធ្វើកិច្ចសហប្រតិបត្តិការដោយចាត់ទុកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពផលិត សេដ្ឋកិច្ចឆ្លងដែន ធនធានទឹក កសិកម្ម និងកិច្ចកាត់បន្ថយភាពក្រីក្រជាវិស័យអាទិភាព ។ គិតមកដល់ពេលនេះ កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំមួយលើក កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ២ លើក កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ៥ លើក និងកិច្ចប្រជុំក្រុមការងារការទូត ៦ លើក ចំណែកក្រុមការងារអំពីវិស័យអាទិភាពដូចជា ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពផលិត សេដ្ឋកិច្ចឆ្លងដែន ធនធានទឹក កសិកម្ម និងកិច្ចកាត់បន្ថយភាពក្រីក្រជាដើម បានត្រូវបង្កើតឡើង និងចាប់ដំណើរការអនុវត្តការងារជាផ្លូវការ ។ ស្ថាប័នទំនាក់ទំនងការទូតនៃប្រទេសទាំង ៦ សុទ្ធតែបានបង្កើតលេខាធិការដ្ឋាន ឬស្ថាប័នសម្របសម្រួលនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ។ មជ្ឈមណ្ឌលសហប្រតិបត្តិការធនធានទឹកឡានឆាង-មេគង្គ មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងការអនុវត្តច្បាប់តាមទន្លេឡានឆាង-មេគង្គ មជ្ឈមណ្ឌលថែរក្សាបរិស្ថាននៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់

 

-អំពី“ក្របខ័ណ្ឌសហប្រតិបត្តិការ +៥”

          ក្រោយពីកិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវបានរៀបចំនៅខែមីនា ឆ្នាំ ២០១៦ រៀងមក ប្រទេសទន្លេឡានឆាង-មេគង្គទាំង បានរួមគ្នាបង្កើតក្របខ័ណ្ឌយន្តការអំពី“យន្តការសហប្រតិបត្តិការឡានឆាង-មេគង្គ” ហើយបានកំណត់សសរទ្រូងសំខាន់ចំនួន ៣ គឺ សន្តិសុខនយោបាយ សេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ដោយចីរភាព និងវប្បធម៌សង្គម ព្រមទាំងវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការចំនួន ៥ រួមមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពផលិត សេដ្ឋកិច្ចឆ្លងដែន ធនធានទឹក កសិកម្មនិងកិច្ចកាត់បន្ថយភាពក្រីក្រ តាមរយៈលិខិតស្តីពីកិច្ចសហប្រតិបត្តិការ ហើយបានអនុវត្តគម្រោងជាក់ស្តែងជាច្រើនដែលបានកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងបានកសាងមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែង ។ ក្របខ័ណ្ឌយន្តការនេះត្រូវគេហៅកាត់ថាក្របខ័ណ្ឌសហប្រតិបត្តិការ +៥”

 

-ការឧទ្ទេសនាមអំពីលេខាធិការដ្ឋានប្រចាំនៅប្រទេសចិននៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ

នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៧ លេខាធិការដ្ឋានប្រចាំនៅប្រទេសចិននៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ(ខាងក្រោមហៅកាត់ថាលេខាធិការចិននៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ”) ត្រូវបានបង្កើតឡើងនៅក្រុងប៉េកាំង នេះជាស្ថាប័នសម្របសម្រួលរបស់ប្រទេសចិនសម្រាប់ចូលរួមការធ្វើកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ លេខាធិការចិននៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវបានបង្កើតឡើងក្នុងក្រសួងការបរទេសចិន ហើយមានភារកិច្ចសំខាន់ចំនួន ៤ គឺ ការគូរប្លង់ សម្របសម្រួលការងារ អនុវត្តការងារ និងឃោសនាការ ពោលគឺ ធ្វើការគូរប្លង់អំពីយន្តការ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង សម្របសម្រួលឱ្យស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលមូលដ្ឋាននៃប្រទេសចិនធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសទន្លេមេគង្គ អនុម័ត និងគ្រប់គ្រងមូលនិធិពិសេសសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ជំរុញការអនុវត្តគម្រោងសហប្រតិបត្តិការជាក់ស្តែង ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានល្អប្រសើរ ដើម្បីឱ្យយន្តការនេះមានឥទ្ធិពលកាន់តែខ្លាំង ។ ក្រោយពីត្រូវបានបង្កើតឡើងរៀងមក លេខាធិការដ្ឋាននេះបានជំរុញ និងចូលរួមកម្មវិធី និងគម្រោងជាច្រើនក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៧ ទីស្នាក់ការទំនាក់ទំនងខេត្តយូណាននៃលេខាធិការចិននៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គត្រូវបានបង្កើតឡើងនៅក្នុងការិយាល័យទំនាក់ទំនងអន្តរជាតិនៃសាលារដ្ឋបាលខេត្តយូណាន ទីស្នាក់ការទំនាក់ទំនងនេះជាស្ថាប័នសម្របសម្រួលកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គថ្នាក់មូលដ្ឋានទី ១ នៃប្រទេសទន្លេឡានឆាង-មេគង្គទាំង ហើយក៏ជាស្ថាប័នសម្របសម្រួលរបស់ខេត្តយូណានសម្រាប់ចូលរួមការធ្វើកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ

លេខាធិការចិននៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានបង្កើតគណនីផ្លូវការតាមប្រព័ន្ធកម្មវិធី WECHAT និងវេបសាយផ្លូវការកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ”

 

វិធីទំនាក់ទំនង

 លេខាធិការដ្ឋានប្រចាំនៅប្រទេសចិននៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ

អាសយដ្ឋាន៖ ផ្ទះលេខ ២ តាមផ្លូវណានតាជា ឆាវយ៉ាងម៉ិន ក្រុងប៉េកាំង ប្រទេសចិន

ទូរស័ព្ទលេខ៖ ០០៨៦-១០-៦៥៩៦៤១២៩

អ៊ីម៉ែល៖ lmc-china@mfa.gov.cn