ថៃ

lmcchina.org, March 5, 2021
Size:

ប្រទេសថៃជាប្រទេសរូបព្រះរាប់ពាន់ ដែលមានប្រាសាទច្រើនសន្ធឹក ជាប្រទេសដែលបង្កប់នូវស្នាមញញឹមអំពីជំនឿសាសនា និងជាប្រទេសដ៏ចម្រុះពណ៌ ដែលគួរឱ្យលោកអ្នកទៅសិក្សាស្វែងយល់ដោយយកចិត្តទុកដាក់ 

ទន្លេមេគង្គមានទំនាក់ទំនងជិតស្និទ្ធទៅនឹងប្រទេសថៃ ។ បើនិយាយពីឈ្មោះ ទន្លេមេគង្គនេះ វាជាពាក្យបកប្រែពីភាសាអង់គ្លេសMekong Riverមើលទៅ តែតាមពិត ពាក្យថាMekongនេះគឺវិវត្តពីភាសាថៃMae Nam Khon ដែលមានន័យថាទន្លេខេមរជន។ ក្រោយមក ជនជាតិភូមា និងជនជាតិខ្មែរសុទ្ធតែប្រើពាក្យទន្លេមេគង្គនេះ ។ កំណាត់ទន្លេមេគង្គដែលស្ថិតនៅជាប់នឹងព្រំដែនថៃ-ឡាវនោះ មានទឹកជ្រៅ និងថ្មតូចធំជាច្រើន ។ ទន្លេ Milky លើខ្ពង់រាប Khorat ជាដៃទន្លេសំខាន់មួយខ្សែតាមផ្នែកកណ្តាលនៃទន្លេមេគង្គ

នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៦ កិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ១ បានប្រារឰនៅក្រុងសានយ៉ាងនៃហៃណាន ។   ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ     បានអញ្ជើញចូលរួមជាអធិបតីជាមួយឯកឧត្តម      លី ខឺឈាំង នាយករដ្ឋមន្ត្រីចិន នៅក្នុងកិច្ចប្រជុំនេះ ។ ឯកឧត្តមបានមានប្រសាសន៍ថា ការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំថ្នាក់ដឹកនាំមានសារៈសំខាន់ណាស់ ហើយជឿជាក់ថា កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គមុខជានឹងអាចផ្តល់ផលប្រយោជន៍ដល់បណ្តាប្រទេសពាក់ព័ន្ធ

 

ទង់ជាតិថៃ

 

-ការឧទ្ទេសនាមដោយសង្ខេប

ប្រទេសថៃមានទំហំ ៥១, ម៉ឺនគីឡូម៉ែត្រការ៉េ ដែលស្ថិតនៅភាគកណ្តាល និងខាងត្បូងក្នុងឧបទ្វីបឥណ្ឌូចិន ។ ប្រទេសចិនជាប់ព្រំប្រទល់នឹងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ហើយជាប់នឹងឈូងសមុទ្រសៀមនៅទិសអាគ្នេយ៍ និងជាប់នឹងសមុទ្រអានដាម៉ាននៅទិសនិរតី ។ ប្រទេសថៃមានប្រជាជន ៦៩ លាននាក់ និងមានជនជាតិចំនួនជាង ៣០ ។ ជនជាតិថៃជាជនជាតិសំខាន់នៃប្រទេសថៃ ស្មើនឹង ៤០% នៃចំនួនប្រជាជនទូទាំងប្រទេសថៃ ។ ភាសាថៃជាភាសាផ្លូវការ ។ ប្រជាជនជាង ៩០% កាន់ព្រះពុទ្ធសាសនា ។ ជនជាតិម៉ាឡេកាន់សាសនាអ៊ីស្លាម ក្រៅពីនេះនៅមានប្រជាជនមួយចំនួនតូចជឿសាសនាគ្រិស្ត សាសនាកាតូលិក សាសនាឥណ្ឌា និងសាសនា Sikhism ប្រាក់បាតថៃជាប្រាក់ប្រើប្រាស់ជាទូទៅនៃប្រទេសថៃ

 

-ទីក្រុង

ក្រុងបាងកកជារាជធានីនៃប្រទេសថៃ ដែលមានទំហំប្រមាណ ១៥៦៩ គីឡូម៉ែត្រការ៉េ ហើយមានអាកាសធាតុខ្យល់មូសុងតំបន់ត្រូពិក ។ ក្នុងមួយឆ្នាំចែកជា ៣ រដូវ គឺ រដូវត្រជាក់ រដូវវស្សា និងរដូវក្តៅ ។ សីតុណ្ហភាពជាធម្យមក្នុងមួយឆ្នាំគឺ ២៤-៣០ អង្សារ ចំណែកបរិមាណទឹកភ្លៀងជាមធ្យមគឺប្រហែល ១៥០០ មីល្លីម៉ែត្រ ហើយមានអាកាសធាតុក្តៅពេញមួយឆ្នាំ ។ នៅក្រុងបាងកកមានសាកលវិទ្យាល័យចំនួន ៤៦ ក្នុងនោះ សាកលវិទ្យាល័យល្បីឈ្មោះរួមមាន សាកលវិទ្យាល័យ Chulalongkorn និងសាកលវិទ្យាល័យ Mahidol ជាដើម ។ ក្នុងក្រុងបាងកកមានតំបន់ទេសចរណ៍ល្បីឈ្មោះជាច្រើនដូចជា រាជវាំង វត្ត Pho វត្តអរុណ និងព្រះរាជដំណាក់ Vimanmek ជាដើម ចំណែកក្នុងតំបន់ជុំវិញក្រុងបាងកកនៅមានតំបន់ទេសចរណ៍ ឬរមណីយដ្ឋានមួយចំនួនទៀតដូចជា សួននាគនិងខ្លា ព្រះរាជដំណាក់ Bang Pa-in និង Pattaya ជាដើម

 

រាជវាំង

វត្តអរុណ

 

-សេដ្ឋកិច្ច

ប្រទេសថៃអនុវត្តគោលនយោបាយសេដ្ឋកិច្ចសេរី ដែលជាសេដ្ឋកិច្ចបើកទូលាយ និងពឹងផ្អែកលើទីផ្សារបរទេសដូចជា អាមេរិក ជប៉ុន និងចិនជាដើម ។ ប្រទេសថៃជាប្រទេសកសិកម្មប្រពៃណី ។ កសិផលជាប្រភពរូបិយបណ្ណបរទេសសំខាន់មួយរបស់ប្រទេសថៃ ។ ប្រទេសថៃជាប្រទេសនាំចេញកៅស៊ូធម្មជាតិធំជាងគេលើពិភពលោក

 

-ទិវាបុណ្យសំខាន់

  បុណ្យសង្ក្រាន្ត  ថ្ងៃទី ១៣-១៥ ខែមេសា

  ពិធីបុណ្យបណ្តែតប្រទីប  ថ្ងៃទី ១៥ ខែ ១៥ តាមប្រតិទិនថៃ

  បុណ្យជាតិ  ថ្ងៃទី ៥ ខែធ្នូ

 

បុណ្យសង្ក្រាន្ត

ពិធីបុណ្យបណ្តែតប្រទីប