លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិនជួបសន្ទនាតាមអនឡាញជាមួយនាយករដ្ឋមន្ត្រីឡាវ

CRI, March 8, 2021
Size:

  កាលពីរសៀលថ្ងៃទី ២១ ខែកក្កដា លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិនបានជួបសន្ទនាតាមអនឡាញជាមួយលោក ThonglounSisoulith នាយករដ្ឋមន្ត្រីឡាវតាមការណាត់ 

    លោកលីខឺឈាងថ្លែងថា កិច្ចប្រជុំកំពូលលើកទី  ស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គដែលបានកំណត់ធ្វើនៅឆមាសទី១ឆ្នាំនេះ ត្រូវបានពន្យារពេលដោយសារការរីករាលដាលនៃជំងឺកូវីដ១៩  គោលបំណងនៃកិច្ចជំនួបលើកនេះគឺត្រៀមការងារសម្រាប់ការបើកធ្វើកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គក្នុងឆ្នាំនេះ  កិច្ចសហប្រតិបត្តិការទន្លេឡានឆាង-ទន្លេមេគង្គជាចំណែកមួយនៃកិច្ចសហប្រតិបត្តិការចិននិងអាស៊ាន  ភាគីចិនរីករាយរួមគ្នាធ្វើកិច្ចខិតខំជាមួយប្រទេសពាក់ព័ន្ធ បូករួមទាំងប្រទេសឡាវផង ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ក្នុងឆ្នាំនេះ ជំរុញការអភិវឌ្ឍជានិរន្តរភាពនៃទំនាក់ទំនងរវាងចិននិងអាស៊ាន ក៏ដូចជាជំរុញសន្តិភាព ស្ថិរភាព វឌ្ឍនភាពនិងភាពរុងរឿងក្នុងតំបន់ 

    លោកThonglounSisoulith បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏ថ្លៃថ្លារបស់ភាគីចិនចំពោះភាគីឡាវ ហើយបានរំលឹកឡើងវិញថា ភាគីឡាវគាំទ្រយ៉ាងម៉ឺងម៉ាត់លើបញ្ហាដែលពាក់ព័ន្ធផលប្រយោជន៍ស្នូលរបស់ភាគីចិន ដើម្បីខិតខំឈានដល់កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ក្នុងពេលឆាប់ៗ ព្រមទាំងជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងអាស៊ាននិងចិនផងដែរ