វៀតណាម

lmcchina.org, March 5, 2021
Size:

វៀតណាមជាប្រទេសរាងវែងលើផែនទី ដែលនៅជាប់នឹងសមុទ្រចិនខាងត្បូងនៅទិសខាងកើត និងជាប់ព្រំប្រទល់នឹងប្រទេសឡាវ និងកម្ពុជានៅទិសខាងលិច ។ ប្រទេសនេះមានទេសភាពស្រស់ស្អាតគួរជាទីចាប់អារម្មណ៍

ទន្លេមេគង្គហូរកាត់ប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ និងកម្ពុជា រួចហូរចូលភាគខាងត្បូងនៃប្រទេសវៀតណាម ដែលបែងចែកជាដងទន្លេខាងត្បូង និងខាងជើង ។ ដងទន្លេខាងជើងហៅថា ទន្លេមុខ ចំណែកដងទន្លេខាងត្បូងហៅថា ទន្លេក្រោយ ។ ទន្លេទាំងពីរបានចែកចេញជាដៃទន្លេ ៩ ខ្សែ ហើយត្រូវបានគេដាក់ឈ្មោះថា ទន្លេជីវឡុង(នាគ ) ទន្លេនេះមានប្រវែង ២២០ គីឡូម៉ែត្រនៅក្នុងប្រទេសវៀតណាម ដែលមានបរិមាណទឹកហូរ ៤៧៥០០០ លានម៉ែត្រគូបក្នុងមួយឆ្នាំ ហើយអាចស្រោចស្រពស្រែចំការទំហំ , លានហិកតា ។ កំណាត់ទន្លេក្នុងប្រទេសវៀតណាមមានទទឹងពី ៨០០ ដល់ ២៥០០ ម៉ែត្រ ។ ដងទន្លេមានជម្រៅ ១០ ម៉ែត្រ ចំណែកដៃទន្លេមានជម្រៅ ២ ម៉ែត្រ ហើយមានទឹកហូរលំនឹង និងអាចឱ្យនាវាខ្នាត ៣០០០ តោនធ្វើនាវាចរណ៍ទៅមក ។ ដោយសារមានដីល្បាប់ច្រើននៅច្រកចាក់ចូលក្នុងសមុទ្រនៃទន្លេមេគង្គ continental shelf នៅច្រកចាក់ចូលសមុទ្រត្រូវបានពង្រីកទៅទិសអាគ្នេយ៍ចម្ងាយ ៦០-៨០ ម៉ែត្រជារៀងរាល់ឆ្នាំ ។

នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៦ កិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ១ បានប្រារឰនៅក្រុងសានយ៉ានៃខេត្តហៃណានប្រទេសចិន ។ ឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ។ ក្នុងឱកាសកិច្ចប្រជុំនេះ ឯកឧត្តម Dang Minh Khoi ឯកអគ្គរដ្ឋទូតប្រទេសវៀតណាមប្រចាំនៅប្រទេសចិន បានថ្លែងថា កិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី មានសារៈសំខាន់យ៉ាងក្រៃលែងចំពោះកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ ប្រទេសវៀតណាមនឹងខិតខំយ៉ាងសកម្មដើម្បីជំរុញកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ

 

ទង់ជាតិវៀតណាម

 

-ប្រវត្តិសាស្ត្រសង្ខេប

នៅឆ្នាំ ៩៦៨ នៃគ្រិស្តសករាជ ប្រទេសវៀតណាមបានក្លាយជារដ្ឋសក្តិភូមិឯករាជ្យ ហើយក្លាយជាប្រទេសដែលទទួលការថែរក្សាពីប្រទេសបារាំងនៅឆ្នាំ ១៨៨៤ ។ នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ វៀតណាមប្រកាសឯករាជ្យភាព ហើយបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ។ នៅខែកញ្ញា ឆ្នាំដដែលនោះ ប្រទេសបារាំងបានឈ្លានពានចូលប្រទេសវៀតណាមម្តងទៀត ។ ប្រទេសវៀតណាមបានខិតខំប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់បារាំង ។ នៅខែកក្កដា ឆ្នាំ ១៩៥៤ កិច្ចព្រមព្រៀងហ្សឺណែវស្តីពីការស្តារសន្តិភាពឡើងវិញនៅតំបន់ឥណ្ឌូចិនត្រូវបានចុះហត្ថលេខាជាផ្លូវការ ។ ភាគខាងជើងនៃប្រទេសវៀតណាមត្រូវបានរំដោះ ចំណែកភាគខាងត្បូងនៅតែគ្រប់គ្រងដោយប្រទេសបារាំង (ក្រោយមកបានគ្រប់គ្រងដោយអំណាចវៀតណាមដែលគាំទ្រដោយប្រទេសអាមេរិក) នៅឆ្នាំ ១៩៦១ ប្រទេសវៀតណាមចាប់ផ្តើមធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងប្រទេសអាមេរិក ។ នៅខែមករា ឆ្នាំ ១៩៧៣ ប្រទេសវៀតណាម និងអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបញ្ចប់សង្គ្រាម និងស្តារសន្តិភាពឡើងវិញនៃប្រទេសវៀតណាមនៅក្រុងប៉ារីស ។ ប្រទេសអាមេរិកចាប់ផ្តើមដកទ័ពចេញពីប្រទេសវៀតណាម ។ នៅខែឧសភា ឆ្នាំ ១៩៧៥ ភាគខាងត្បូងនៃប្រទេសវៀតណាមត្រូវបានរំដោះទាំងស្រុង ។ នៅខែមេសា ឆ្នាំ ១៩៧៦ ប្រទេសវៀតណាមបានបោះឆ្នោតជ្រើសរើសរដ្ឋសភារួម ហើយប្រកាសពីការបង្រួបបង្រួមជាតិនៅខែកក្កដា និងបានដាក់ឈ្មោះរដ្ឋថា សាធារណរដ្ឋសង្គមនិយមវៀតណាម

 

-រដ្ឋធានី

ហាណូយ(Ha Noi) ដែលមានទំហំ ៣៣៤០ គីឡូម៉ែត្រការ៉េ និងមានប្រជាជន ៨,០៥ លាននាក់(ឆ្នាំ ២០១៩) សីតុណ្ហភាពជាមធ្យមនៅរដូវក្តៅគឺ ២៨, អង្សារ ចំណែកសីតុណ្ហភាពជាមធ្យមនៅរដូវរងាគឺ ១៨, អង្សារ ។

 

-ទិវាបុណ្យសំខាន់

  ទិវាបង្កើតគណបក្សកុម្មុយនិស្តវៀតណាម  ថ្ងៃទី ៣ ខែកុម្ភៈ (ឆ្នាំ ១៩៣០)

  បុណ្យជាតិវៀតណាម  ថ្ងៃទី ២ ខែកញ្ញា (ឆ្នាំ ១៩៤៥)

  ទិវារំដោះភាគខាងត្បូងវៀតណាម  ថ្ងៃទី ៣០ ខែមេសា (ឆ្នាំ ១៩៧៥)

  ទិវាកំណើតលោក ហូ ជីមិញ ៖ ថ្ងៃទី ១៩ ខែឧសភា (ឆ្នាំ ១៨៩០)

 

-វិស័យទេសចរណ៍

    ប្រទេសវៀតណាមមានធនធានទេសចរណ៍ដ៏សម្បូរ ។ ឈូងសមុទ្រហាឡុង និងតំបន់ទេសភាពជាច្រើនទៀតរបស់វៀតណាមត្រូវបានអង្គការយូណេស្កូនៃអង្គសហប្រជាជាតិដាក់បញ្ចូលក្នុងបញ្ជីឈ្មោះបេតិកភណ្ឌធម្មជាតិ និងវប្បធម៌ពិភពលោក ។ ប៉ុន្មានឆ្នាំនេះ ប្រទេសវៀតណាមបានទទួលនូវការរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យទេសចរណ៍        ដែលបានរួមចំណែកច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសនេះ