អំពីកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ

lmcchina.org, March 5, 2021
Size:

 

-ការឧទ្ទេសនាមដោយសង្ខេប

កិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ(ខាងក្រោមហៅកាត់ថា “កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ”) ជាវេទិកាសហប្រតិបត្តិការកម្រិតអនុតំបន់ថ្មីដែលរួមគ្នាផ្តួចផ្តើមនិងបង្កើតដោយប្រទេសចិននិងប្រទេសទន្លេមេគង្គទាំង៥ ដើម្បីពង្រឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៦ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមក្នុងអនុតំបន់បង្រួញនូវគម្លាតនៃការអភិវឌ្ឍន៍រវាងប្រទេសផ្សេងៗក្នុងតំបន់រួមចំណែកក្នុងការធ្វើសមាហរណកម្មអាស៊ាននិងការធ្វើសមាហរណកម្មក្នុងតំបន់ព្រមទាំងរួមវិភាគទានថ្មីក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍និងអនុវត្តរបៀបវារៈអំពីការអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ។ភាគីនានានឹងខិតខំប្រឹងប្រែងដើម្បជំរុញការកសាងសហគមន៍រួមជោគវាសនាប្រទេសទន្លេឡានឆាង-មេគង្គធ្វើឱ្យកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គក្លាយជា“ស្លាកយីហោពណ៌មាស”នៃការកសាងសហគមន៍រួមជោគវាសនាអាស៊ីនិងការស្ថាបនា“ខ្សែក្រវាត់មួយនិងផ្លូវមួយ”ដែលជាវេទិកាសហប្រតិបត្តិការដ៏សំខាន់។